|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
BUNDESLIGA DORTMUND VS HOLSTEIN KIEL 17/05/2025 20:30 ...
BUNDESLIGA HOFFENHEIM VS BAYERN MUNICH 17/05/2025 20:30 ...
BUNDESLIGA MAINZ O5 VS LEVERKUSEN 17/05/2025 20:30 ...
Barcelona បានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយ Hansi Flick ដែលនឹងចូលដឹកនាំក្រុមរហូតដល់ខែមិថុនា ឆ្នាំ 2027 នេះបើយោងតាម Fabrizio Romano ។...
ខ្សែបម្រើ Pedri របស់ក្លឹប Barcelona បានកត់ត្រាឈ្មោះរបស់គាត់ទៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប អំឡុងពេលឈ្នះ La Liga 2-0 លើក្រុម Espanyol នៅថ្ងៃទី 36 កាលពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2025។...