|
|
ខ្ញុំកំពុងរស់នៅដំណាក់កាលដ៏ពិសេស និងអារម្មណ៍មួយ បន្ទាប់ពីប្រកបអាជីពបាល់ទាត់ក្នុងប្រទេសកម្ពុជាអស់រយៈពេល 5 ឆ្នាំមក។ ទីបំផុតខ្ញុំបានក្លាយទៅជាពលរដ្ឋកម្ពុជាម្នាក់។ ដែលជាសុបិនក្លាយជាការពិត។ នេះ ជាសម្ដីរបស់កីឡាករទើបចូលសញ្ជាតិកម្ពុជា Andres Neito Rondon និយាយក្នុងគណនី IG របស់ខ្លួន។
រូបគេជាមួយនិងកីឡាករ២នាក់ទៀតដូចជា អូសិ តាកាគិជប៉ុន-ខ្មែរ និង ឃូលីបាលី អាប់ឌែល កូដឌីវ័រត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងគ្រូបង្វឹកជម្រើសជាតិកម្ពុជា កោះហៅមកបោះជុំរំហ្វឹកហាត់ត្រៀមការប្រកួត AFF Championship 2024។
ក្នុងបណ្ដាញសង្គម IG របស់ខ្លួន Andres Nieto បានសរសេរជាភាសាអង់គ្លេស ក្នុងន័យជាភាសាខ្មែរបែបនេះ អាស្រ័យហេតុនេះ ខ្ញុំមានការដឹងគុណយ៉ាងពេញទំហឹង ជាដំបូងអរគុណក្លិបភ្នំពេញក្រោន ដែលបានបើកទ្វារឱ្យខ្ញុំមកប្រទេសកម្ពុជា ដើម្បីបង្ហាញសមត្ថភាពរបស់ខ្ញុំ។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកទាំងអស់អ្នកដែលដំណើរការលើការចូលសញ្ជាតិនេះ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីពរបស់ខ្ញុំ និងអនាគតរបស់ខ្ញុំ។ ខ្ញុំសន្យាជាមុនថានឹងតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតនេះដោយការគោរព វិជ្ជាជីវៈ និងសុភាពរាបសារបំផុត តាមរបៀបដូចគ្នា ដើម្បីបន្តរក្សាប្រទេសដើមរបស់ខ្ញុំកូឡុំប៊ី ខ្ញុំមិនបានគិត 2ដង ឡើយពេលអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាសួរខ្ញុំរឿងចូលជម្រើសជាតិ។
សម្រាប់ខ្ញុំពីព្រោះកម្ពុជាជាប្រទេសដ៏អស្ចារ្យ និងតែងតែទទួលយកខ្ញុំ ហើយលេងនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំលីគកាន់តែមានការរីកចម្រើន ដូច្នេះនៅពេលដែលលីគកាន់តែមានការរីកចម្រើន ខ្ញុំសម្លឹងឃើញឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ។
BUNDESLIGA DORTMUND VS HOLSTEIN KIEL 17/05/2025 20:30 ...
BUNDESLIGA HOFFENHEIM VS BAYERN MUNICH 17/05/2025 20:30 ...
BUNDESLIGA MAINZ O5 VS LEVERKUSEN 17/05/2025 20:30 ...
Barcelona បានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយ Hansi Flick ដែលនឹងចូលដឹកនាំក្រុមរហូតដល់ខែមិថុនា ឆ្នាំ 2027 នេះបើយោងតាម Fabrizio Romano ។...
ខ្សែបម្រើ Pedri របស់ក្លឹប Barcelona បានកត់ត្រាឈ្មោះរបស់គាត់ទៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប អំឡុងពេលឈ្នះ La Liga 2-0 លើក្រុម Espanyol នៅថ្ងៃទី 36 កាលពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2025។...